SCBCS Logo Stacked-01
SCBCS Logo Stacked White

មកដល់ក្នុងពេលឆាប់ៗនេះ ២០២៣

Sailing Club Beach Club & Resort Sihanoukville គឺជាឆ្នេរដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា។ បទពិសោធន៍ថ្មីនៃបឹងហ្គាឡូដែលរួមមាន ធម្មជាតិ អាហារឆ្ងាញ់ៗ ភេសជ្ជៈប្រកបដោយភាពច្នៃប្រឌិត និងពទ្ធ័ជុំវិញដោយឆ្នេរស្អាតបំផុតនៅកន្លែងតែមួយ បឹងហ្គាឡូរបស់យើង នឹងធ្វើអោយអ្នកមានអារម្មណ៍ថាដូចមានផ្ទះផ្ទាល់ខ្លួននៅទីនេះ ព្រោះមានភាពងាយស្រួលដែលអាចជួយសម្រួលរាល់តម្រូវការគ្រប់យ៉ាងដែលអ្នកចង់បាន។ នៅពេលព្រះអាទិត្យរៀបលិចត្រៀមខ្លួនដើម្បីចូលរួមកម្មវិធី នៅ Beach Club របស់យើង ដែលជាកន្លែងកម្សាន្តថ្មី និងពេញនិយមបំផុតនៅប្រទេសកម្ពុជា។

មានគ្រប់

រសជាតិ

ភោជនីយដ្ឋានលំដាប់ពិភពលោករបស់យើង បម្រើជូននូវភាពសំបូរបែបនៃមុខម្ហូបជាច្រើនមុខ ដែលត្រូវបានរៀបចំយ៉ាងជំនាញដោយប្រើគ្រឿងផ្សំល្អៗក្នុងស្រុកនិងក្រៅស្រុក។

មិនទាន់ឃ្លានមែនទេ? តើអ្វីដែលសាកសមជាងភេសជ្ជៈស្រស់ៗដែលមានសេជាតិឆ្ងាញ់ ជាមួយពន្លឺព្រះអាទិត្យរះ មិនថាវាពាក់កណ្តាលរសៀល ជាមួយទឹកក្រឡុកស្រស់ៗ កាហ្វេទឹកកក ឬដូងស្រស់ៗត្រជាក់ៗដែលសាកសមឥតខ្ចោះជាមួយនឹងបរិយាកាសបរិសុទ្ធរបស់ Sailing Club។ រីករាយជាមួយភេសជ្ជៈរបស់អ្នកនៅមាត់អាងហែលទឹក ឬនៅលើកៅអីអង្គុយមើលឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ និងពណ៌បៃតង។

យ៉ាងណាក៏ដោយអ្នកចង់

ចំណាយពេលមួយថ្ងៃរបស់អ្នក

ដម្រេតខ្លួនសម្រាកនៅលើឆ្នេរខ្សាច់។ Sailing Club Beach Club & Resort គឺជាកន្លែងដ៏ប្រណិត និងទាន់សម័យបំផុតក្នុងក្រុងព្រះសីហនុ សម្រាប់គេង ញ៉ាំអាហារ ជប់លៀង និងរាំលេងកម្សាន្ត។ រីករាយជាមួយអាហារពេលព្រឹកដ៏ល្អឥតខ្ចោះ ស្រាក្រឡុក ឬម្ហូបដែលរៀបចំយ៉ាងជំនាញនៅក្បែរអាងហែលទឹកដ៏ស្រស់បំព្រងរបស់យើង ឬសម្រាកលើកៅអីមាត់ឆ្នេរ មុនពេលចុះលេងទឹក។

ភ្ញាក់ឡើង

នៅឋានសួគ៌

ពេលព្រឹកនៅពេលអ្នកក្រោកពីដំណេកដើម្បីរងចាំមើលទេសភាពមាត់សមុទ្រដ៏អស្ចារ្យហាក់បីដូចជាកំពុងនៅក្នុងឋានសួគ៌។ បឹងហ្គាឡូរបស់យើងត្រូវបានរចនាបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវធម្មជាតិជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងសំភារប្រើប្រាស់ម្រាប់ភ្ញៀវដែលមិនប៉ះពាល់ដល់បរិស្ថានទៅក្នុងបន្ទប់ប្រកបដោយផាសុកភាព។ គេងនៅក្នុងបឹងហ្គាឡូមួយក្នុងចំណោមបឹងហ្គាឡូចំនួន 60 របស់យើង ទម្លាក់ខ្លួនអ្នកនៅក្នុងបរិយាកាសបរិសុទ្ធ រាំលេងកម្សាន្តពេញមួយយប់ ហើយភ្ញាក់ពីគេងដោយមានសេចក្តីសុខបំផុត។ រីសតគឺបែរទៅមាត់សមុទ្រ ដែលត្រូវាបានរចនានូវកន្លែងសប្បាយៗជាច្រើន។ Sailing Club Resort ផ្តល់នូវកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងអ្នកធ្វើដំណើរម្នាក់ឯងជាដើម។

សូមរក្សាទំនាក់ទំនង

ចុះឈ្មោះសម្រាប់ប្រូម៉ូសិន និងកម្មវិធីផ្សេងៗ